ឈានចូលការប្រកួតក្នុងពូល G សម្រាប់ការប្រកួតទី២នេះ Leipzig កំពុងឈរកំពូលតារាង ត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ Manchester City ដែលជាក្រុមរកបានបីពិន្ទុពីការប្រកួតទី១ដូចគ្នា។
ជាទូទៅក្នុងរដូវកាលនេះ Leipzig ធ្វើបានយ៉ាងល្អក្នុងទម្រង់ប្រយុទ្ធ ពួកគេរកបានគ្រាប់បាល់ ៣គ្រាប់នៅក្នុង ៣ប្រកួតចំណោម ៥ប្រកួតចុងក្រោយ។
លទ្ធផលស្មើជាមួយ Bayern បានបញ្ចប់ដំណើរការឈ្នះ ៦ប្រកួតជាប់ៗសម្រាប់ Leipzig។ ទោះជាយ៉ាងណាក៏ដោយ Leipzig សង្ឃឹមឈ្នះខ្ពស់ដោយសារតែពួកគេមិនទាន់ប្រកួតចាញ់ក្នុងទឹកដីនៅឡើយទេរដូវកាលនេះ បើទោះបីជាធ្លាប់ចាញ់ Manchester City ៧-០ កាលពីរដូវកាលមុនក៏ដោយ។
ចំណែកឯ Manchester City ត្រូវបានធ្លាក់ចេញពី League Cup ដោយចាញ់ Newcastle United ហើយបានបន្តចាញ់ Wolverhampton Wanderers ក្នុងលីគថែមទៀត។
City ក៏មានភាពរង្គោះរង្គើមិនធម្មតាដែរ នាពេលថ្មីៗនេះ ហើយពួកគេថែមទាំងត្រូវតាមពីក្រោយ ដើម្បីផ្តួលក្រុម Red Star Belgrade នៅក្នុងទឹកដីក្នុងការប្រកួតទី១ នៃក្របខណ្ឌ Champions League ផងដែរ។
ក្នុងការធ្វើដំណើរទៅប្រទេសអាឡឺម៉ង់ City មិនសូវមានផ្លែផ្កាទេ ដោយមិនបានឈ្នះ 4 ប្រកួតចុងក្រោយឡើយ ដែលក្នុងនោះ ២ប្រកួតគឺជាការប៉ះ Leipzig ។
ការព្យាករណ៍ : Leipzig ធ្វើបានយ៉ាងល្អក្នុងទម្រង់ប្រយុទ្ធ ហើយចំណែកឯ Manchester City វិញក៏មានខ្សែប្រយុទ្ធល្អបំផុតនាពេលបច្ចុប្បន្ន ដែលប្រាកដជាមានការរួមបញ្ចូលគ្នានៃគ្រាប់បាល់រវាងក្រុមទាំងពីរ។
ដូច្នេះ ជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នា៕