UEFA Champions League ឈានចូលដល់ប្រកួតទីពីរនៃវគ្គចែកពូល ដែល Manchester United នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Galatasaray ។
United បច្ចុប្បន្នកំពុងឈរនៅបាតតារាងនៃពូល A បន្ទាប់ពីចាញ់ Bayern Munich ៤-៣ ខណៈដែល Galatasaray ឈរនៅលេខ៣ បន្ទាប់ពីប្រកួតស្មើជាមួយ Kobenhavn ២-២។
ជាមួយនឹងការធ្វើដំណើរទៅកាន់ទីក្រុង Munich និង Istanbul នឹងមកដល់ខាងមុខ នេះគួរតែជាការប្រកួតដែលត្រូវតែឈ្នះសម្រាប់ United ប្រសិនបើពួកគេចង់ឈរនៅក្រុមចំណាត់ថ្នាក់កំពូលទាំងពីរក្នុងពូល។
Galatasaray បានប្រមូលផ្តុំជម្រើសក្រុមមួយដ៏ខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាចដណ្តើមបានពាន Super Lig វិញកាលពីរដូវកាលមុន បន្ទាប់ពីខកខានរយៈពេលបីឆ្នាំ។ ជាមួយនឹងទម្រង់ប្រយុទ្ធដែលដឹកនាំដោយអតីតខ្សែប្រយុទ្ធរបស់ Inter និង PSG កីឡាករ Mauro Icardi Galatasaray មិនដែលអត់មានគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ។
ដោយឡែកក្នុងការប្រកួតជម្រុះ Champions League របស់ Galatasaray គិតមកទល់បច្ចុប្បន្នពួកគេមិនស្គាល់ចាញ់សោះសរុប 14 ប្រកួត។
ការព្យាករណ៍ : ដោយសារក្រុមម្ចាស់ផ្ទះកំពុងតែខ្វះខាតកីឡាករនៅតំបន់ការពារមួយចំនួន វាសមហេតុផលណាស់ដែលរំពឹងថា Galatasaray នឹងរកគ្រាប់បាល់បាន។ យ៉ាងណាមិញ កីឡាកររបស់ United ប្រាកដជាដឹងពីសារៈសំខាន់នៃការប្រកួតនេះ ហើយនឹងបង្ហាញពីទម្រង់លេងកាន់តែប្រសើរឡើង ដើម្បីយកបីពិន្ទុដ៏សំខាន់ក្នុងការប្រកួតនេះ។
ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ Manchester United ឈ្នះ ដោយក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នា៕