ព្យាករណ៍គូ​ Tottenham vs Liverpool

ការប្រកួតដែលគួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍សប្តាហ៍នេះ​ គឺជាជំនួបរវាង​ Tottenham និង Liverpool ។

លទ្ធផលឈ្នះ​ ៤ និង​ស្មើ​ ២ ប្រកួតបាន​ធ្វើ​ឱ្យអ្នក​ចាត់​ការ​ក្រុម Spurs លោក Ange Postecoglou ទទួលបានការចាប់​ផ្តើម​យ៉ាង​ដ៏រឹង​មាំ។ 

យ៉ាង​ណា​មិញ Tottenham ចាញ់​តែ​ ២ ប្រកួតគត់​ក្នុង​ចំណោម​ ១១ប្រកួតក្នុង​ទឹកដីចុង​ក្រោយ​ ដោយក្នុងនោះឈ្នះមាន ៨ប្រកួត។ 

Liverpool ក៏នៅតែមិនស្គាល់ចាញ់ដូចគ្នាផងដែរ​ បន្ទាប់ពីលេង​ ៦ ប្រកួតបើកឆាករដូវកាលថ្មីនេះ​ ដោយក្នុងនោះឈ្នះ​មាន ៥ ប្រកួត។ 

អ្វីដែលជាចំណុចសំខាន់គឺ​ Liverpool កំពុងតែឡើងជើងជាថ្មីម្តងទៀត ដោយឆ្លងកាត់ ១៧ ប្រកួតមិនដែលចាញ់នៅ Premier League ក្នុងនោះឈ្នះមិនតិចជាង ១២ ប្រកួតឡើយ។

ជ័យជម្នះក្រៅទឹកដី​ ក្រុមហង្សក្រហមរកបានតែ ៦ ប្រកួតប៉ុណ្ណោះពីការលេង ១៩ ប្រកួត ហើយបច្ចុប្បន្នមិនស្គាល់ចាញ់សោះ ៨ ប្រកួត​ក្រៅទឹកដីចុងក្រោយ នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។

ការព្យាករណ៍​ :​ ក្នុង​ការ​ជួប​គ្នា​កន្លងមករវាង​ក្រុម​ទាំង​ពីរ ​Liverpool មិន​ស្គាល់​ចាញ់​សោះ​ ១២ ប្រកួតចុង​ក្រោយ។ ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ ​Liverpool ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង