Bournemouth នឹងប្រកួតជាមួយ Arsenal ក្នុងកីឡដ្ឋាន Vitality នៅថ្ងៃសៅរ៍នេះ ដោយក្រុមម្ចាស់ផ្ទះកំពុងសម្លឹងរកជ័យជម្នះលើកដំបូងនៃក្របខណ្ឌ Premier League រដូវកាលនេះ។
យ៉ាងហោចណាស់ក៏ Bournemouth បានឈរពីលើតំបន់កាត់ចោលនៅដើមរដូវកាលនេះ ដោយសារតែលទ្ធផលប្រកួតស្មើជាមួយ West Ham, Brentford និង Chelsea ក្នុងលទ្ធផល 1-1, 2-2 និង 0-0 ។
ការប្រកួតនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសរវាង Arsenal និង Bournemouth លទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាមាន ៤ ចំណោម ៦ ប្រកួត គិតមកទល់ពេលបច្ចុប្បន្ននេះ។
ក្រុមកាំភ្លើងធំ Arsenal នៅតែមិនទាន់ស្គាល់ថា ចាញ់នៅឡើយទេ បន្ទាប់ពីឆ្លងកាត់ការប្រកួតបើកឆាក ៦ ប្រកួត ដើមដូវកាលថ្មីនេះ។
ការប្រកួតលីគ ៤ក្នុងចំណោម ៦ប្រកួតចុងក្រោយរបស់ Arsenal លទ្ធផលក៏បញ្ចប់ដោយមានការស៊ុតបញ្ចូលទី រវាងក្រុមទាំងពីរផងដែរ ដូច្នេះហើយជម្រើសគ្រាប់បាល់ជាជម្រើសដ៏ទាក់ទាញបំផុត សម្រាប់ការជួបគ្នានេះ។
ការព្យាករណ៍ : ខណៈការជួបគ្នា ៦ ក្នុងចំណោមការជួបគ្នា ៨ប្រកួតកន្លងមករវាង Bournemouth និង Arsenal តែងតែមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរវាងក្រុមទាំងពីរ។ ដូច្នេះ ការជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នា៕