Mbappe ទទួលបានបាល់ប៉េណាល់ទីនៅនាទី៤៩ បន្ទាប់ពីការស៊ុតរបស់គាត់ បានទៅប៉ះដៃរបស់ខ្សែការពារ Nicklas Sule របស់ Borussia Dortmund ។
Achraf Hakimi ក៏បានបញ្ចប់ទីយ៉ាងល្អលើអតីតក្លឹបរបស់គាត់ ដោយកីឡាកររូបនេះ បដិសេធមិនធ្វើការអបអរពីគ្រាប់បាល់មួយគ្រាប់នេះទេ។
PSG មានការគ្រប់គ្រង និងឱកាសជាច្រើន ប៉ុន្តែត្រូវបាន Dortmund ទាប់ជាប់ក្នុងរយៈពេលយូរ ជាពិសេសនៅក្នុងតង់ទីមួយ។
គួរបញ្ជាក់ថា PSG និង Borussia Dortmund ស្ថិតក្នុងពូល Champions League តែមួយ ជាមួយ Newcastle United និង AC Milan៕