ការប្រកួត Champions League នៅយប់ថ្ងៃពុធ ការប្រកួតនឹងធ្វើឡើងនៅទីក្រុងឡុងដ៍ ដែល Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមយក្សមកពីហូឡង់ PSV ។
ការឈ្នះ ៦ប្រកួតពីការលេង ៧ប្រកួតចុងក្រោយ នឹងផ្តល់ឱ្យក្រុមរបស់លោក Mikel Arteta នូវទំនុកចិត្តដ៏សំខាន់មួយ ដែលក្រុមកាំភ្លើងធំ Arsenal សម្លឹងរកជ័យជម្នះពីការចាប់ផ្ដើមការប្រកួត Champions League នេះ។
Arsenal ដណ្តើមយកបានតំណែងកំពូលតារាង ដើម្បីចូលរួមការប្រកួតប្រជែងទ្វីបអឺរ៉ុបជាថ្មីម្តងទៀត ក្នុងរដូវកាលនេះ បន្ទាប់ពីអវត្តមានរយៈពេល៦ឆ្នាំ នៅក្នុងការប្រកួត Champions League ។
រីឯក្រុមភ្ញៀវ PSV ប្រកួតឈ្នះ ១១ក្នុងចំណោម ១២ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ហើយការប្រកួតនៅ Champions League វិញ PSV ប្រកួតឈ្នះ ៣ ក្នុងចំណោម ៤ប្រកួតចុងក្រោយ។
អ្វីដែលជាចំណុចសំខាន់បានបង្ហាញថា PSV រងបរាជ័យត្រឹមតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៤ ប្រកួតចុងក្រោយ រួមជាមួយនឹងចំនួនគ្រាប់បាល់វិញ ក៏ជាចំណុចត្រូវកត់សំគាល់ផងដែរ ដោយ ១០ ក្នុងចំណោម ១៤ ប្រកួតចុងក្រោយ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។
ការព្យាករណ៍ : ទាំង Arsenal និង PSV បានចូលរួមនៅក្នុងការប្រកួតដែលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ច្រើន ដែល ៧ ក្នុងចំណោម ១០ប្រកួតក្នុងទឹកដីចុងក្រោយរបស់ Arsenal នៅទូទាំងការប្រកួតទាំងអស់បញ្ចប់ ដោយមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។
ដូច្នេះ ជម្រើសចម្បងរបស់យើងសម្រាប់ការប្រកួតនេះគឺ Over ២.៥ គ្រាប់៕