ព្យាករណ៍គូ West Ham vs Manchester City ម៉ោង៩ ថ្ងៃទី១៦កញ្ញា

West Ham កំពុងសម្លឹងស្វែងរក​ការ​បន្ត​មិន​ស្គាល់​ចាញ់​ទី៤ ​នៅ Premier League ពេល​ដែល​ពួក​គេ ​ត្រូវជួប​ជាមួយក្រុមកំពូល​តារាង​ Manchester City​ នៅ​ថ្ងៃ​សៅរ៍នេះ។ 

គួរបញ្ជាក់ថា West Ham ឈ្នះ​ ​3 ​ក្នុង​ចំណោម​ ៤​ប្រកួត​បើក​ឆាករដូវកាលថ្មីនេះ។​ ក្រុមរបស់លោក David Moyes លេងឈ្នះការប្រកួតក្នុងទឹកដី​ ៣ប្រកួតចុងក្រោយ​នៅ​ Premier League ដែលរាប់បញ្ចូលទាំងការឈ្នះ Manchester United និង Leeds United កាលពីចុងរដូវកាលមុនផងដែរ។

យ៉ាងណាមិញ​ West Ham សរុបជ័យជម្នះមានត្រឹមតែ ៩ប្រកួតប៉ុណ្ណោះ ពីការលេងក្នុងទឹកដី ២៣ប្រកួតចុងក្រោយ នៅឯកីឡដ្ឋាន London។

ក្រុមម្ចាស់ជើងឯក​ Manchester City រកបានជ័យជម្នះទាំង​៤ប្រកួតបើកឆាក​ ដែលបង្ហាញជាថ្មីម្តងទៀតថា ​ពួកគេជាក្រុមពិបាកក្នុងការយកឈ្នះនៅរដូវកាលនេះ។ 

City ប្រកួតចាញ់តែ​ ១ប្រកួតគត់ ក្នុងចំណោម ២១ប្រកួតចុងក្រោយ គិតសរុបតែនៅ Premier League ដែលក្នុងនោះជ័យជម្នះមានមិនតិចជាង ១៨ប្រកួតទេ។

ការព្យាករណ៍​ :​ ឈានចូលក្នុងការប្រកួតនេះ​ ក្រុមម្ចាស់ផ្ទះធ្លាប់បានប្រកួតឈ្នះ​ Manchester City តែ​ ១ប្រកួតគត់ក្នុងចំណោមការជួបគ្នា ១៩ប្រកួតកន្លងមក​ ហើយលទ្ធផលនេះ មើលទៅគួរតែនឹងបន្តដូចគ្នានៅថ្ងៃសៅរ៍ផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងគឺ​ Manchester City ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង