Paul Pogba ​ត្រូវ​បាន​គេ​ផ្អាកការប្រកួត បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​សារធាតុ​​តេស្តូស្តេរ៉ូន

Pogba អាចប្រឈមមុខនឹងការពិន័យរយៈពេល ៤ឆ្នាំ ប្រសិនបើរកឃើញថា មានប្រើប្រាស់សារធាតុ​ តេស្តូស្តេរ៉ូន​(testosterone)​ ។

សារព័ត៌មាន​ Corriere Della Sera អះអាងថា សញ្ញានៃសារធាតុ​ តេស្តូស្តេរ៉ូន (testosterone)​ ត្រូវបានរកឃើញនៅក្នុងខ្លួនរបស់ Pogba បន្ទាប់ពីបញ្ចប់ការប្រកួត​របស់ Juventus ដំបូងក្នុងរដូវកាលថ្មី។

បច្ចុប្បន្ន​ Pogba មិន​ទាន់​មានការឆ្លើយតបអ្វី​ទេ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ​ត្រូវ​បាន​ប្រធាន​ប្រឆាំង​សារធាតុ​ញៀន​របស់​អ៊ីតាលី ​ផ្អាកការប្រកួតជា​បណ្ដោះ​អាសន្ន។

ភ្នាក់ងាររបស់ Pogba លោក Rafaela Pimenta បាននិយាយថា “យើងកំពុងរង់ចាំលទ្ធផលធ្វើតេស្តចេញមក ហើយយើងមិនអាចនិយាយអ្វីបានទេ ឥឡូវនេះ។"

គួរបញ្ជាក់ថា​ តេស្តូស្តេរ៉ូន​ (testosterone) គឺជាអរម៉ូនដែលអាចបង្កើនកម្លាំងសាច់ដុំ និងត្រូវបានរកឃើញនៅក្នុងផលិតផលផ្សេងៗតាមវេជ្ជបញ្ជានៅតាមឱសថស្ថាន៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង