Sofyan Amrabat ​កីឡាករ​របស់​ Manchester United ​មិនបានលេងឱ្យក្រុម​ជម្រើសជាតិទេ​ ដោយសារតែបញ្ហារបួស​កាន់តែ​ច្បាស់​

ខ្សែបម្រើថ្មីរបស់ Manchester United កីឡាករ Sofyan Amrabat ត្រូវបានប្តូរជំនួសក្នុងក្រុមជម្រើសជាតិម៉ារ៉ុក បន្ទាប់ពីកីឡាកររូបនេះ ត្រូវរបួសមុនពេលចេញទៅបំពេញកាតព្វកិច្ចអន្តរជាតិ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានធ្វើដំណើរទៅរួមក្រុម ជាមួយក្រុមជម្រើសជាតិរបស់គាត់ កាលពីដើមសប្តាហ៍នេះ បើទោះបីជា Manchester United បានរកឃើញបញ្ហាខ្នងបន្តិចបន្តួច ក្នុងអំឡុងពេលពិនិត្យសុខភាពរបស់គាត់ក៏ដោយ។ 

Amrabat បានចូលរួមជាមួយបិសាចក្រហម ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Fiorentina នៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករ ហើយ United ទីបំផុតក៏បានចុះហត្ថលេខាលើកីឡាករឌឺមីម្នាក់ទៀត។

បន្ទាប់មក Amrabat បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក សម្រាប់ការប្រកួតជម្រុះ Africa Cup of Nations ជាមួយ​ លីបេរីយ៉ា​ នៅថ្ងៃសៅរ៍ និងការប្រកួតមិត្តភាព នៅក្នុងទឹកដីជាមួយ Burkina Faso នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ប៉ុន្តែគាត់នឹងមិនបានចូលរួមនៅក្នុងការប្រកួតទាំងពីរនោះទេ បន្ទាប់ពីគាត់ត្រូវបានប្តូរជំនួសដោយកីឡាករ​ Yahya Jabrane នៅក្នុងក្រុមរបស់លោក Walid Regragui៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង