ការរំពឹងទុកអំពីអនាគតរបស់ Mohamed Salah នៅ Liverpool អាចនឹងកើនឡើងកាន់តែខ្លាំងក្នុងសប្តាហ៍នេះ ប៉ុន្តែគ្មាននរណាម្នាក់ដែលស្ងប់ស្ងាត់ជាងលោក Jurgen Klopp នោះទេ ទាក់ទងទៅនឹងអនាគតរបស់តារាឆ្នើមរូបនេះ។
Liverpool បានបដិសេធការដេញថ្លៃ ១៥០លានផោន សម្រាប់កីឡាករអន្តរជាតិសញ្ជាតិអេហ្ស៊ីប ពីក្លឹប Al-Ittihad កាលពីសប្តាហ៍មុន ដោយហង្សក្រហមបានទទូចថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ មិនមែនសម្រាប់លក់នោះទេ។
បន្ទាប់ពី Mohamed Salah ស៊ុតបញ្ចូលទីបានមួយគ្រាប់ និងសកម្មភាពលេងជាមួយក្រុម ដែលហង្សក្រហមបានផ្តួល Aston Villa ក្នុងលទ្ធផល 3-0 កាលពីថ្ងៃអាទិត្យ។
លោក Klopp បានលើកឡើងថា Salah គឺតែងតែធ្វើឱ្យអស់ពីសមត្ថភាពរបស់គាត់សម្រាប់ក្លឹប។
ដោយបានប្រាប់ទៅកាន់ Sky Sports ថា "ខ្ញុំគ្មានការសង្ស័យអំពីគោលជំហរ Mohamed Salah ចំពោះក្លឹបនេះទាល់តែសោះ"។ "អ្នកមិននឹកស្មានដល់ថា តើពិភពលោកមានភាពច្របូកច្របល់ប៉ុណ្ណាទេ ប៉ុន្តែតើយើងមានភាពស្ងប់ស្ងាត់កម្រិតណា។ គាត់ជាកីឡាកររបស់យើង ហើយចង់លេងនៅទីនេះ"៕