ព្យាករណ៍គូ Chelsea vs Nottingham Forest ម៉ោង២១ ថ្ងៃទី២កញ្ញា

Chelsea នឹងប្រកួតជាមួយ Nottingham Forest ក្នុងកីឡដ្ឋាន Stamford Bridge នៅថ្ងៃសៅរ៍ ដែលក្រុមតោខៀវរំពឹងរកឱ្យបានបីពិន្ទុនៅចុងសប្តាហ៍នេះ។

Chelsea រកបានតែ​ ៤ពិន្ទុប៉ុណ្ណោះ ពីការលេង ៣ប្រកួតបើកឆាក។​ ដោយឈ្នះការប្រកួតចុងក្រោយក្នុង​ទឹកដី​លើ Luton Town ដែល​ទើប​តែ​ឡើង​មកកាន់លីគកំពូលក្នុងលទ្ធផល ៣-០។ 

​ក្រុម​តោខៀវចាញ់​តែ​ ១ប្រកួតគត់​ក្នុង​ចំណោម​ ៩​ប្រកួត​​ចុង​ក្រោយ​ ហើយ​ ៥ប្រកួតក្នុងចំណោម ៩ប្រកួតចុងក្រោយនេះ​ លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់តិចជាង​ ២.៥គ្រាប់។ 

Nottingham Forest កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានធ្វើការនាំមុខ ២-០ លើក្រុមម្ចាស់ផ្ទះនៅ Old Trafford។ ប៉ុន្តែ​ United បានវាយបកវិញ ដើម្បីយកឈ្នះដោយលទ្ធផល ៣-២ នៅពេលបញ្ចប់ការប្រកួត​ ដែលធ្វើឱ្យ Nottingham Forest ឈ្នះតែ​ ១ប្រកួតគត់ សម្រាប់រដូវកាលថ្មីនេះ។ 

៥ក្នុងចំណោម ១០ប្រកួតក្រៅទឹកដី​ចុងក្រោយរបស់ Nottingham Forest បញ្ចប់ដោយមានគ្រាប់បាល់តិចជាង​ ២.៥គ្រាប់។ 

ការព្យាករណ៍​ :​ Chelsea ប្រកដជាប្រយ័ត្នប្រយែងចំពោះការប្រកួតនេះ ហើយចំណុចដែលគួរឱ្យកត់សំគាល់ឈានចូលក្នុងការប្រកួតនេះ គឺ Nottingham Forest ឈ្នះតែ​ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៩ប្រកួតចុងក្រោយរបស់ទូទាំងការប្រកួតទាំងអស់។ ដូច្នេះជម្រើសចម្បងរបស់យើងគឺ​ Chelsea ឈ្នះជាមួយនឹងគ្រាប់បាល់​ Under 2.5៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង