ក្លឹបទើបនឹងឡើងមក Premier League ថ្មី Burnley ត្រូវប្រកួតជាមួយ Tottenham ក្នុងកីឡដ្ឋាន Turf Moor នៅរសៀលថ្ងៃសៅរ៍ ដែលក្រុមម្ចាស់ផ្ទះកំពុងតែស្វែងរកជ័យជម្នះដំបូង។
នៅដើមរដូវកាលថ្មីនេះ Burnley បានរងបរាជ័យក្រោមថ្វីជើង Manchester City និង Aston Villa ទាំងពីរប្រកួត។ ហើយមិនត្រឹមតែចាញ់ទាំងពីរប្រកួតក្នុងទឹកដី Turf Moor របស់ខ្លួនឯងទេ Burnley ក៏បានរបូតគ្រាប់បាល់ ៣គ្រាប់ នៅក្នុងការចាញ់នីមួយៗផងដែរ។
ចំណែកឯ Spurs វិញ នៅតែមិនស្គាល់ចាញ់នៅឡើយទេ ៣ប្រកួតបើកឆាក ដោយទទួលបាន ៧ពិន្ទុ ពីការប្រកួតទាំងបីនេះ។
អ្វីដែលសំខាន់បំផុតសម្រាប់ Spurs គឺការបញ្ចប់ដោយឈរនៅកំពូលទាំងបួនក្នុងតារាង ដែលជាមហិច្ឆតារបស់ពួកគេក្នុងរដូវកាលនេះ។ ក៏សូមបញ្ជាក់ដែលថា ១៤ប្រកួតក្រៅទឹកដីកន្លងមក Spurs ឈ្នះតែ ២ប្រកួតប៉ុណ្ណោះ។
ការព្យាករណ៍ : Burnley កំពុងតែមានការខកចិត្តសម្រាប់ដើមរដូវកាលថ្មី ឆ្លើយតបទៅការវិលត្រឡប់មក Premier League វិញ ស្របពេលដែល Spurs ធ្វើបានយ៉ាងល្អនាពេលថ្មីៗនេះ ហើយពួកគេក៏ទំនងជានឹងដណ្តើមយកជ័យជំនះនៅថ្ងៃសៅរ៍នេះផងដែរ។ ដូច្នេះ ជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Tottenham ឈ្នះ៕