Chelsea យល់ព្រមលើកិច្ចព្រមព្រៀងជាលើកទីបី ដើម្បីបញ្ជូន Romelu Lukaku ទៅកាន់ Roma ក្នុងលក្ខខណ្ឌខ្ចីជើង

Romelu Lukaku នឹងធ្វើដំណើរត្រលប់ទៅកាន់ប្រទេសអ៊ីតាលីវិញ​ ដើម្បីជួបជុំគ្នាជាថ្មីម្តងទៀតជាមួយលោក Jose Mourinho នៅឯ Roma បន្ទាប់ពី Chelsea បានយល់ព្រមលើលក្ខខណ្ឌខ្ចីជើងថ្មី សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Roma ទទួលយកកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល​ ដែលត្រូវចំណាយទឹកប្រាក់ចំនួន ៨លានផោន បន្ទាប់ពីមានការចរចារគ្នាកាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថា​ អតីតគ្រូបង្វឹករបស់ Chelsea និង Manchester United លោក Mourinho ធ្លាប់បានដឹកនាំ Lukaku រយៈពេលមួយឆ្នាំកន្លះនៅ Old Trafford គឺចន្លោះរដូវក្តៅឆ្នាំ២០១៧ ដល់ខែធ្នូ ២០១៨៕
 

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង