ព្យាករណ៍គូ Manchester United vs Nottingham Forest ម៉ោង២១ ថ្ងៃទី២៦សីហា

Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ​ Nottingham Forest សម្រាប់ការប្រកួតទីបី នៃរដូវកាលថ្មី​ Premier League នៅយប់ថ្ងៃសៅរ៍។

Manchester United កំពុងតែស្វែងរកផ្លូវទៅរកជ័យជម្នះវិញ​ ក្រោយពីចាញ់ Tottenham ២-០​ ក្រៅទឹកដីកាលពីចុងសប្តាហ៍មុន។ យ៉ាងណាមិញ លទ្ធផលនេះមិនអាក្រក់ពេកទេសម្រាប់​ United​ ដែលទើបតែចាញ់​ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួតចុងក្រោយនៅ Premier League។ 

ក្នុងជំនួបរវាង​ Manchester United និង​ Nottingham Forest មកទល់បច្ចុប្បន្ននេះ​ គឺ​ Manchester United​ ឈ្នះ​ 100 % ហើយជំនួប​ចុង​ក្រោយ​ United​ ឈ្នះ​ Forest ២-០។ 

Nottingham Forest​ ក្រោយពីប្រកួតចាញ់ Arsenal ២-១ ពួក​គេ​ក៏ទទួលបានលទ្ធផលល្អវិញយ៉ាង​ឆាប់​រហ័សផងដែរ​ ​ដោយ​ការឈ្នះ​ Sheffield United ដែល​ជាក្រុមទើប​តែ​ឡើងមក​លីគកំពូលវិញ​ ក្នុងលទ្ធផល​ ២-១ ​​កាល​ពី​ចុង​សប្តាហ៍​មុន។

កាលពីរដូវកាលមុន Nottingham Forest បានបញ្ចប់ជាមួយនឹងកំណត់ត្រាប្រកួតក្រៅទឹកដីអាក្រក់បំផុត ដោយគិតពេញមួយដូវកាល​ ពួកគេគ្រប់គ្រងជ័យជម្នះក្រៅទឹកដីបានត្រឹតែមួយប្រកួតគត់។

ការព្យាករណ៍​ :​ United ​កំពុង​តែ​លិឍ​មាត់​ហើយ​ ពេលដែលត្រូវមកជួប Forest ដែលជាក្រុម​មិនដែលឈ្នះក្រៅទឹកដី ២០ប្រកួត​ចុង​ក្រោយ​។ លើសពីនេះទៅទៀតជំនួប​ ៩ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ United ក៏ឈ្នះ Forest​ គ្រប់ប្រកួតផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើង គឺ​ Manchester United នឹងបន្តឈ្នះ ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង