ព្យាករណ៍គូ Chelsea vs Luton Town ម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី២៦សីហា

Chelsea ហាក់ដូចជាពិបាកក្នុង​ការ​ដណ្តើម​យកបី​ពិន្ទុ​ ពេលដែលត្រូវប្រកួត​​ជាមួយក្រុមទើប​នឹងឡើង​មក​ថ្មី Luton Town ដែលភាគីទាំងពីរជួបគ្នាក្នុងកីឡដ្ឋាន Stamford Bridge នៅយប់ថ្ងៃសុក្រ។ 

លទ្ធផលស្មើ ១-១ ជាមួយ​ Liverpool នៅថ្ងៃបើកឆាករដូវកាលថ្មី​ ធ្វើឱ្យ​ Chelsea មានភាពជឿជាក់បន្តិច ប៉ុន្តែបន្ទាប់មក បានភ្លាត់ស្នៀតចាញ់ West Ham ៣-១។ 

គិតមកទល់ពេលនេះ Chelsea ឈ្នះ​តែ​ ១ប្រកួតប៉ុណ្ណោះពីការលេង១៤ប្រកួត​ចុង​ក្រោយ​នៅ Premier League ។ មិនទាន់ឈ្នះមួយប្រកួតឡើយ ពីការលេង​ ៨ប្រកួតចុងក្រោយក្នុងទឹកដី។ 

ការប្រកួតតែមួយគត់របស់​ Luton Town ដែលទើបតែឡើងមកកាន់​ Premier League រដូវកាលថ្មីនេះ​ បានបញ្ចប់ដោយគ្រោះមហន្តរាយ ដោយត្រូវ​ Brighton​ បំបាក់​ ៤-១។ 

ការប្រកួតកន្លងមក​ Luton Town ចាញ់តែ ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៤ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។​ ចំណែកឯការ​ប្រកួត​ក្រៅ​ទឹកដី​ ​Luton ឈ្នះ​ត្រឹម​តែ​ ៣​ប្រកួត​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ ១០ប្រកួតចុង​ក្រោយ​។ 

ការព្យាករណ៍​ :​ ការលេងក្នុងទឹកដី​ ធ្វើឱ្យ​ Chelsea មានប្រៀប​ជាងក្រុមភ្ញៀវ​ ហើយច្បាស់ណាស់ថា ក្រុមរបស់លោក Pochettino នឹង​ឈ្នះការប្រកួតនេះ ជាមួយនឹងគ្រាប់បាល់ដ៏តិចតួច​ ដោយ​អាចនឹងគ្មានការរបូតគ្រាប់បាល់វិញ។​ 
ដូច្នេះការព្យាករណ៍ចម្បងរបស់យើងគឺ​ Chelsea ឈ្នះ​ និង​គ្រាប់បាល់​ Under ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង