Mason Greenwood​ នឹងចាកចេញពី Manchester United បន្ទាប់ពីក្លឹបបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុង

Manchester United បានប្រកាសថា Mason Greenwood នឹងមិនលេងឲ្យក្លឹបទៀតទេ។ 

Greenwood នឹងចាកចេញពី Manchester United ដោយកិច្ចយល់ព្រមទៅវិញទៅមក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង រយៈពេលប្រាំមួយខែ ជុំវិញការប្រព្រឹត្តរបស់គាត់។

សូមបញ្ជាក់ថា​ Greenwood ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីការចោទប្រកាន់ជុំវិញទង្វើដែលគាត់បានធ្វើ​។ ការចោទប្រកាន់លើកីឡាករអន្តរជាតិអង់គ្លេសវ័យ ២១ឆ្នាំរូបនេះ​ រួមមា​នការប៉ុនប៉ងរំលោភ និងធ្វើឱ្យមានរបួសស្នាម ត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ Greenwood បានទទួលស្គាល់ថាគាត់ "ធ្វើឱ្យមានកំហុស" ហើយទទួលយក "ចំណែកនៃការទទួលខុសត្រូវ" របស់គាត់ ប៉ុន្តែបានបន្ថែមថា "ខ្ញុំមិនបានធ្វើអ្វី ដែលខ្ញុំត្រូវបានគេចោទប្រកាន់ទេ" ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង