ព្យាករណ៍គូ Crystal Palace និង​ Arsenal ម៉ោង២ រំលងអាធ្រាត្រ ថ្ងៃទី២២សីហា

ការប្រកួតរវាង Crystal Palace និង Arsenal នឹងធ្វើឡើងនៅកីឡដ្ឋាន Selhurst Park ដោយក្រុមទាំងពីរកំពុងមាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីប្រកួតឈ្នះនៅថ្ងៃបើកឆាកកាលពីចុងសប្តាហ៍មុន។

Crystal Palace ឈ្នះការប្រកួតក្រៅទឹកដី ១-០ លើ Sheffield United ដែល​ជាក្រុមទើប​តែ​ឡើង​​មកកាន់លីគកំពូល។ ឈានចូលមកដល់ការប្រកួតនេះ​ Crystal Palace​ ​ចាញ់​ត្រឹម​តែ២ប្រកួត​គត់ ​ក្នុង​ចំណោមការ​ប្រកួត​លីគ ១១ប្រកួត​ចុង​ក្រោយ​។

សម្រាប់ក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន​ បានឈ្នះការប្រកួតក្នុងទឹកដី ២-១ លើ Nottingham Forest ដែលជាក្រុមមួយ ដែលជួបនឹងការលំបាកជាច្រើនកាលពីរដូវកាលមុន។

Arsenal មានប្រវត្តិឈ្នះ១១ប្រកួតពីការលេង១៧ប្រកួតចុងក្រោយ គិតតែការប្រកួតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ក្នុងនោះពួកគេចាញ់តែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៦ប្រកួតក្រៅទឹកដីកន្លងមក។

ការព្យាករណ៍​ :​ Crystal Palace គ្រប់គ្រង​ជ័យជម្នះបាន​តែ​៣ប្រកួតប៉ុណ្ណោះ ​ពីការ​ប្រកួត​ក្នុង​ទឹកដី១២ប្រកួត​។​ ជំនួប២ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ​ Arsenal​ យកឈ្នះលើ Crystal​ Palace​ ទាំងពីរប្រកួតនោះ​ ដោយឈ្នះ ២-០ នៅ Selhurst Park​ និងឈ្នះ​ ៤-១ នៅ Emirates​។ ដូច្នេះជម្រើសដ៏សំខាន់របស់យើង គឺ Arsenal នឹងឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង