Liverpool នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Bournemouth នៅថ្ងៃសៅរ៍នេះ ដែលក្រុមទាំងពីរកំពុងស្វែងរកការឈ្នះដំបូងដូចគ្នា នៅ Premier League សម្រាប់រដូវកាលថ្មីនេះ។
Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានប្រកួតឈ្នះ Bournemouth 7 ប្រកួតក្នុងជំនួប ៨ប្រកួតចុងក្រោយ ហើយកាលពីរដូវកាលមុន Liverpool ក៏បានបំបាក់ Bournemouth យ៉ាងចាស់ដៃផងដែរ ក្នុងលទ្ធផល ៩-០។
យ៉ាងណាមិញ Bournemouth ក៏បានសងសឹកលើ Liverpool ក្នុងជំនួបលីគកាលពីរដូវកាលមុនវិញដែរ ដោយឈ្នះ ១-០ ដែលជាការប្រកួតក្នុងទឹកដីរបស់ខ្លួន។
Bournemouth អាចនឹងពិបាក ដើម្បីឈ្នះលើ Liverpool នៅចុងសប្តាហ៍នេះ ដោយសារតែ Bournemouth មានកំណត់ត្រាឈ្នះការប្រកួតក្រៅទឹកដី ត្រឹមតែ ៤ប្រកួតប៉ុណ្ណោះចំណោម ១៦ប្រកួតចុងក្រោយនៅ Premier League ។
ការព្យាករណ៍ : Liverpool មិនស្គាល់ចាញ់ទាល់តែសោះនៅក្នុងទឹកដី ១២ប្រកួតចុងក្រោយ ជាមួយនឹងការពិចារណាលើទម្រង់លេងមិនស៊ីសង្វាក់គ្នារបស់ Bournemouth ក្រុមម្ចាស់ផ្ទះគួរតែឈ្នះការប្រកួតនេះដោយងាយស្រួល។
ដូច្នេះ ជម្រើសរបស់យើងសម្រាប់ការប្រកួតរវាង Liverpool និង Bournemouth គឺ Liverpool នឹងឈ្នះការប្រកួតនេះ យ៉ាងតិចក្នុងលទ្ធផល ២-០៕