Bayern Munich កំពុងពិចារណាយក​ David de Gea ប្រសិនបើក្លឹបបរាជ័យក្នុងការចុះហត្ថលេខាលើ Stefan Ortega

Bayern Munich កំពុងតែផ្លាស់ប្តូរចំណាប់អារម្មណ៍ទៅរក David de Gea ដើម្បីធ្វើជាអ្នកចាំទីថ្មីរបស់ក្លឹប ដោយហាក់យល់ឃើញថា វាដូចជាពិបាកក្នុងការស្វែងឱ្យកាសចុះហត្ថលេខាលើអ្នកចាំទី Stefan Ortega​ របស់​ Manchester City ។

ក្រោយចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលមុន De Gea ត្រូវបានគេរាយការណ៍ថា មានបំណងទៅចូលរួមជាមួយ Bayern Munich ។ ក៏ប៉ុន្តែ Ortega ដែលជាអ្នកចាំទីបម្រុងរបស់ក្រុម Manchester City ជាជម្រើសដែល​ Bayern Munich ពេញចិត្ត។

Bayern កំពុងស្វែងរកអ្នកជំនួសកន្លែងអ្នកចាំទី Yann Sommer ដែលបានចាកចេញទៅចូលរួមជាមួយ Inter និង Manuel Neuer ដែលពេលវេលានៃការជាសះស្បើយពីរបួសនៅសល់ប៉ុន្មានខែទៀត។ 

De Gea ស្ថិតក្នុងជម្រើសបញ្ជីអ្នកចាំទីដំបូងរបស់ Bayern នាពេលបច្ចុប្បន្ន​ ដោយសារតែអ្នកចាំទី​ Kepa Arrizabalaga​ ជាជម្រើសដែលលោក Tuchel ចង់បាន បានជ្រើសរើសទៅលេងជាមួយ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងបាត់ទៅហើយ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង