ព្យាករណ៍គូ​ UEFA Super Cup រវាង​ Manchester City និង Sevilla ម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី១៧សីហា

Manchester City និង Sevilla នឹងចាប់ផ្តើមការប្រកួតនៅអឺរ៉ុបដំបូងសម្រាប់រដូវកាលនេះ នៅថ្ងៃពុធក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ។

ក្រុម​ទាំង​ពីរ​ដូចជាស្គាល់​គ្នា​ច្រើនដងគួរ​សម​ ដោយកន្លងមកពួកគេធ្លាប់ជួប​គ្នាបួន​ដង​ ប៉ុន្តែ Manchester City ឈ្នះគ្រប់ការប្រកួតទាំង​បួននោះ។

និយាយរួមមក​ Manchester City មានកំណត់ត្រាឈ្នះ 100% ក្នុងជំនួបជាមួយ Sevilla​ ​បួនប្រកួតចុងក្រោយ​។ 

Manchester City ​បង្ហាញ​ខ្លួន​ជាលើក​ដំបូង ​ក្នុង​ការ​ប្រកួតដណ្តើមពាន UEFA Super Cup ដោយ​សារតែ​ការ​ឈ្នះពាន UEFA Champions League ​កាល​ពី​រដូវ​កាល​មុន។

កាលពីរដូវកាលមុន Sevilla លេងចាញ់បីប្រកួតនៅក្នុងវគ្គចែកពូល UEFA Champions League​ ដែលពីរប្រកួត​ក្នុង​ចំណោម​បីប្រកួតនោះ​ គឺជាការចាញ់ក្រោមថ្វីជើង Manchester City។

ការព្យាករណ៍​ :​ ជំនួប​បួនប្រកួត​រវាងក្រុមពីរនេះ ​បានឱ្យឃើញថា យ៉ាង​ហោច​ណាស់​ក៏មានចំនួនគ្រាប់បាល់បី​គ្រាប់​ដែរក្នុង​មួយ​ប្រកួត​។ ក្រុមទាំងពីរមានទម្រង់លេងល្អក្នុងការស៊ុតបាល់បញ្ចូលទីនាពេលថ្មីៗនេះ យើងរំពឹងការជួបគ្នាលើកនេះ ក៏មានចំនួនគ្រាប់បាល់ច្រើនដូចជាជំនួបមុនៗផងដែរ។ ដូច្នេះការទស្សន៍ទាយរបស់យើង សម្រាប់ការប្រកួតរវាង Manchester City និង Sevilla គឺជម្រើស​ Over 2.5 គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង