ព្យាករណ៍គូ​ Man United vs Wolves ម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី១៥សីហា

បើកការប្រកួតដំបូងសម្រាប់រដូវកាល 2023/24, Manchester United ចាប់ផ្តើមការប្រកួតដំបូងជាមួយនឹងកឆរលេងក្នុងទឹកដីស្វាគមន៍ Wolverhampton Wanderers នៅយប់ថ្ងៃចន្ទ។

ការប្រកួតក្នុងទឹកដី​កាលពីរដូវកាលមុន United ឈ្នះសរុប​១៥ប្រកួត បើគិតតែការប្រកួតក្នុងលីគ ប៉ុន្តែក៏ចាញ់ច្រើនជាងគេដែរ ​ក្នុងចំណោមក្រុមកំពូលទាំងបួន គឺចាញ់​៩​ប្រកួត​។

យ៉ាង​ណា​មិញ United បាន​បញ្ចប់​រដូវកាលមុន​យ៉ាង​ល្អ ដោយ៤ប្រកួតចុង​ក្រោយ​ពួកគេឈ្នះទាំង​អស់។

រីឯ​ Wolverhampton Wanderers វិញ​ ៥​ប្រកួត​ចុង​ក្រោយ​ក្នុងលីគកាលពីរដូវកាលមុន​ ចាញ់​៣ប្រកួតដោយ​គ្មាន​គ្រាប់​បាល់​ស៊ុតបញ្ចូល​ទី។ ៤​ប្រកួតក្រៅទឹកដីចុងក្រោយ​ Wolves​ ចាញ់​ទាំង៤ ​ដោយក្នុងមួយប្រកួតរបូតគ្រាប់បាល់​យ៉ាងតិច២គ្រាប់។

ក្នុង​ការ​ប្រកួត​ក្រៅទឹក​ដី​៨ប្រកួតចុង​ក្រោយ​របស់​ Wolves ពួក​គេ​អត់មានឈ្នះមួយប្រកួតទេ​ បានត្រឹបតែ​ស្មើ​២​ប្រកួត​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា​ជំនួបរវាង Manchester United vs Wolverhampton Wanderers ៦​ប្រកួតចុងក្រោយ United​ ឈ្នះ​៥ដង​ ហើយ​ Wolves វិញឈ្នះតែ​ម្តងទេ។

ការព្យាករណ៍​ :​ United មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្នុងទឹកដី​កាល​ពី​រដូវ​កាល​មុន​ ក៏​ដូចជាពេលប្រកួតទល់នឹង Wolves ផង​ដែរ។​ 
ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Manchester United និង Wolverhampton Wanderers គឺ​ Manchester United នឹងឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង