ព្យាករណ៍គូ​ Chelsea vs Liverpool ម៉ោង១០និង៣០នាទី ថ្ងៃទី១៣សីហា

ក្លឹបយក្សពីរដែលបានធ្លាក់ទម្រង់លេងកាលពីរដូវកាលមុន​នៅ Premier League នឹងត្រូវជួបគ្នាក្នុងការប្រកួតបើករដូវកាលថ្មី​ ដែលនេះជាការប្រកួតរវាង Chelsea និង Liverpool ។

ការប្រកួតលក្ខណៈមិត្តភាពរបស់​ Chelsea ពិតជាល្អគួរឱ្យចាប់អារម្មណ៍ ដោយមិនស្គាល់ចាញ់៥ប្រកួត​ ក្នុងនោះពួកគេឈ្នះ ៣ប្រកួតនិង ស្មើ២ប្រកួត។

ចំណែកឯ Liverpool មានលទ្ធផលចម្រុះក្នុងការលេង​ ៥ប្រកួតនោះ​ ដោយពួកគេ​ឈ្នះ​ ៣ប្រកួត ស្មើ​ ១ប្រកួត​ និង​ចាញ់១ប្រកួត​ ដែល​ចាញ់ក្លឹប​យក្សរបស់អាឡឺម៉ង់ Bayern Munich​ ក្នុងលទ្ធផល ៤-៣ ​។

ទាំង Chelsea និង Liverpool កំពុងតែកំណត់គោលដៅឡើងវិញ ដើម្បីឡើងទៅឈរនៅកំពូលតារាង បន្ទាប់ពីបញ្ចប់រដូវកាលមុន ដោយមិនបានឈរនៅក្រុមកំពូលទាំងបួន។

សូមបញ្ជាក់ថា ​ជំនួបរវាង Chelsea និង Liverpool​ ៦ប្រកួតចុងក្រោយ​នៅគ្រប់ការប្រកួតទាំងអស់​ លទ្ធផលបញ្ចប់បានត្រឹមតែស្មើគ្នាទាំង​៦ប្រកួត។ 

ការព្យាករណ៍​ :​ ខណៈពេលដែលការប្រកួតខិតជិតមកដល់ ស្របពេលដែលទម្រង់លេងនៅលើទីលាន​របស់ Liverpool​ ហាក់ល្អ​ច្រើនជាងក្រុមម្ចាស់ផ្ទះ Chelsea​ ។ 
ការទស្សន៍ទាយរបស់យើង សម្រាប់ការប្រកួតរវាង Chelsea និង Liverpool គឺ Liverpool អាចស្មើ​ ឬឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង