បើយើងក្រឡេកទៅមើលកាលពីរដូវកាលមុន Arsenal លេងបានយ៉ាងល្អ ដោយឈ្នះ ៥ប្រកួតដំបូងជាប់ៗគ្នា ធ្វើឱ្យពួកគេនាំមុខក្រុមដទៃទៀត ហើយឈរនៅកំពូលតារាង។
Arsenal ចាញ់ Manchester United ៣-១ នៅក្នុងការប្រកួតទី៦ ប៉ុន្តែបន្ទាប់មកក៏បន្តដំណើរប្រកួតមិនដែលចាញ់ ១៣ប្រកួត ដែលរួមមានឈ្នះ ១១ប្រកួត និងស្មើ ២ប្រកួត។
ប៉ុន្តែជាអកុសល ដោយមិនបានឈ្នះ៤ប្រកួតក្នុងខែមេសា ធ្វើឱ្យ Arsenal បាត់បង់ឱកាសក្នុងការនាំមុខ ហើយបែរជាតាមពីក្រោយ Manchester City ដល់ទៅ ៥ពិន្ទុ។ ចុងក្រោយ Arsenal បញ្ចប់រដូវកាលដោយគ្មានពានរង្វាន់ណាមួយឡើយ។
រីឯ Nottingham Forest វិញ ថ្វីបើពួកគេបញ្ចប់រដូវកាលឆ្នាំ២០២២-២៣ នៅកម្រិតដ៏ទាបក៏ដោយ ប៉ុន្តែវាជាជោគជ័យដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។
Nottingham Forest មានកំណត់ត្រាឈ្នះ ៩ប្រកួត ស្មើ ១១ប្រកួត និងចាញ់ ១៨ប្រកួត ក្នុងរដូវកាលមុន ប៉ុន្តែក្នុងនោះ ៤ប្រកួតចុងក្រោយមុនបញ្ចប់រដូវកាល ពួកគេអត់មានចាញ់ម្តងទេ។
ការព្យាករណ៍ : Arsenal រំពឹងធ្វើឱ្យបានល្អជាងរដូវកាលមុន ជាមួយនឹងជ័យជម្នះក្នុងការប្រកួតនេះ នឹងធ្វើឱ្យពួកគេអាចឡើងទៅឈរនៅកំពូលតារាង នៅដើមរដូវកាលថ្មី។
សម្រាប់ការទស្សន៍ទាយការប្រកួតរវាង Arsenal និង Nottingham Forest របស់យើង គឺក្រុមម្ចាស់ផ្ទះប្រាកដជាឈ្នះការប្រកួតនេះ៕