Burnley មិនដែលមានប្រវត្តិឈ្នះ Manchester City ទេមកទល់ពេលនេះ ចាប់តាំងពីបានប្រកួតឈ្នះ ១-០ កាលពីឆ្នាំ២០១៥។
ក្នុងទម្រង់លេងដែលពួកគេបាននាំមុខក្រុមដទៃ ហើយឡើងមកកាន់លីគកំពូលនេះ ពួកគេនឹងមានភាពជឿជាក់ ដើម្បីយកឈ្នះលើ Manchester City ។
Burnley បានប្រកួតឈ្នះ6ក្នុងចំណោម៨ប្រកួតចុងក្រោយ ដែល៣ប្រកួតក្នុងចំណោមការប្រកួតទាំងអស់នោះ គឺជាការប្រកួតមិត្តភាពមុ នពេលបើករដូវកាល។
Manchester City មានប្រវត្តិឈ្នះ Burnley ក្នុងជំនួបទាំង១១ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់។ ពួកគេចូលមកក្នុងការប្រកួតនេះ ដោយចាញ់ការប្រកួតមិត្តភាព២ប្រកួតចុងក្រោយ។
អ្វីដែលសំខាន់ Manchester City បានប្រកួតចាញ់ Arsenal ដោយការស៊ុតបាល់ប៉េណាល់ទីពាន Community Shield បន្ទាប់ពីការប្រកួតបានបញ្ចប់ដោយលទ្ធផលស្មើ ១-១ ។
ការព្យាករណ៍ : ក្រុមទាំងពីរចូលមកក្នុងការប្រកួតនេះ ក្នុងទម្រង់ស៊ុតបញ្ចូលទីល្អ។ ក៏ប៉ុន្តែ Manchester City បានគ្រប់គ្រងការជួបគ្នានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រមទាំងកំពុងស្ថិតនៅលើការឈ្នះ ១១ប្រកួតជាប់ៗគ្នាលើ Burnley ។ ការទស្សន៍ទាយរបស់យើងគឺ Manchester City នឹងឈ្នះនៅទីនេះម្តងទៀត៕