Thibaut Courtois​ នឹងអវត្តមានជាច្រើនខែ សម្រាប់រដូវកាលថ្មីនេះ​ ​ដោយសារតែរងរបួសសរសៃពួរ​

អ្នកចាំទីដៃទីមួយ Thibaut Courtois របស់ Real Madrid បានដាច់សរសៃពួរជង្គង់ខាងឆ្វេងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយទំនងជាត្រូវខកខានការប្រកួតជាច្រើនក្នុងដូវកាលនេះ។

កីឡាករ​អន្តរជាតិសញ្ជារិ​បែលហ្សិក​ វ័យ​៣១​ឆ្នាំ​រូបនេះ នឹង​ត្រូវ​វះកាត់​នាពេលឆាប់ៗខាង​មុខនេះ។ 

ប្រភពបានបញ្ជាក់ថា​ Courtois អាចនឹងអវត្តមានពី ៦ ទៅ ៧ ខែ ហើយ​ Real Madrid អាចនឹងសម្លឹងមើលការចុះហត្ថលេខាលើអ្នកចាំទីថ្មីបន្ថែម ដើម្បីជំនួសតំណែងរបស់គាត់ ខណៈពេលដែលកីឡាកររូបនេះ ត្រូវអវត្តមាន។

Courtois ដែលជាប់ឈ្មោះជាអ្នកចាំទីល្អបំផុត ក្នុងពិភពលោកក្នុងពានរង្វាន់ Ballon d'Or កាលពីឆ្នាំមុន​ បានឈ្នះពាន La Liga របស់អេស្ប៉ាញពីរដងចាប់តាំងពីប្តូរមក​ Real Madrid ក្នុងឆ្នាំ២០១៨៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង