គ្រូបង្វឹករបស់ Paris Saint-Germain លោក Luis Enrique បានប្រាប់ទៅកាន់ Neymar ថា គាត់មិនមែនជាកីឡាករ ដែលស្ថិតក្នុងផែនការរបស់ក្រុមសម្រាប់រដូវកាលខាងមុខនេះទេ។
Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Paris Saint-Germain ទាំងប្រាំដែលត្រូវបានប្រាប់ថា ពួកគេអាចចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយគ្រូបង្វឹកថ្មីលោក Luis Enrique និងប្រធានផ្នែកផ្ទេរកីឡាករ Luis Campos ។
PSG កំពុងស្ថិតក្នុងការកែប្រែកីឡាករ បន្ទាប់ពី Lionel Messi ចាកចេញទៅចូលរួមជាមួយ Inter Miami ដោយមិនគិតថ្លៃ ហើយ Kylian Mbappe ពេលនេះបានជាប់គាំងខណៈ PSG សង្ឃឹមថា នឹងទទួលបានប្រាក់ពីការលក់រូបគាត់នៅរដូវក្តៅនេះ ជាជាងបាត់បង់រូបគាត់ទៅឱ្យ Real Madrid ដោយឥតគិតថ្លៃក្នុងរយៈពេលមួយឆ្នាំ។
ហើយ Neymar គឺជាកំពូលកីឡាករល្បីឈ្មោះម្នាក់ទៀត ដែលពេលវេលានៅជាមួយ PSG មើលទៅជិតអស់ហើយ។ យោងតាមសារព័ត៌មានបារាំង RMC Sport, Neymar, Marco Verratti, Renato Sanches, Hugo Ekitike និង Juan Bernat សុទ្ធតែត្រូវបានជូនដំណឹងថាពួកគេមិនមែនជាផ្នែកនៃផែនការរបស់លោក Enrique នាពេលអនាគតនោះទេ៕