Newcastle United បានចុះហត្ថលេខាលើខ្សែការពារ Tino Livramento របស់ Southampton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃអាចកើនឡើងរហូតដល់ ៤០ លានផោន។
កិច្ចព្រមព្រៀងនេះ មានតម្លៃ ៣២ លានផោនដំបូង ហើយកីឡាករសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។
Livramento ដែលបានចូលរួមជាមួយ Southampton ដោយប្តូរពី Chelsea តម្លៃ ៥ លានផោនក្នុងឆ្នាំ ២០២១ គឺជាកីឡាករទី៣ដែល Newcastle ចុះហត្ថលេខានៅរដូវក្តៅនេះ។
នៅរដូវក្តៅនេះ Newcastle ដែលឈរនៅលេខ៤ ក្នុងតារាងកាលពីរដូវកាលមុន បានចុះហត្ថលេខាលើកីឡាករ២រូប រួចមកហើយ គឺខ្សែបម្រើអ៊ីតាលី Sandro Tonali និងខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes៕