Lionel Messi កំពុងតែបន្តការចាប់ផ្តើមដ៏ល្អរបស់គាត់ សម្រាប់ការលេងនៅ Inter Miami ដែលគាត់បានស៊ុតបញ្ចូលទីពីរគ្រាប់ លើក្រុម Orlando City ក្នុងការប្រកួត Leagues Cup ដោយឈ្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ។
គ្រាប់បាល់ជិតទីពីរគ្រាប់របស់ Messi បានជួយឱ្យ Inter Miami ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតនេះ។
អំឡុងពេលប្រកួត Jordi Alba ដែលជាអតីតមិត្តរួមក្រុមរបស់ Messi អំឡុងពេលនៅ Barcelona ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ Miami ផងដែរ ដោយជាកីឡាករបម្រុង ហើយប្តូរចូលនៅនៅនាទី៦៤។
សូមបញ្ជាក់ថា Inter Miami មិនបានប្រកួតឈ្នះ១១ប្រកួតមកហើយ មុនពេល Messi មកដល់ ប៉ុន្តែវត្តមានរបស់គាត់មកទល់ពេលនេះ បានជួយឱ្យក្រុមឈ្នះ៣ប្រកួតចុងក្រោយជាប់ៗគ្នា៕