Manchester City បានយល់ព្រមលើតម្លៃខ្លួន៩០លានអឺរ៉ូ (៧៧លានផោន) ជាមួយនិង RB Leipzig ដើម្បីនាំយកខ្សែការពារសញ្ជាតិក្រូអាស៊ី Josko Gvardiol ។
គេរំពឹងថា Gvardiol នឹងហោះទៅកាន់ប្រទេសអង់គ្លេស ដើម្បីពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ។
កិច្ចព្រមព្រៀងទំនងជាមិនកើតឡើងឡើយ កាលពីសប្តាហ៍មុន ដោយ Leipzig បានទទូចថា ពួកគេនឹងមិនលក់ Gvardiol ក្នុងតម្លៃតិចជាង១០០លានអឺរ៉ូ (៨៦លានផោន) ឡើយ។
កីឡាករវ័យ២១ឆ្នាំរូបនេះមិនបានទទួលតម្លៃផ្សេងទៀត នៃអត្ថប្រយោជន៍បន្ថែមនោះទេ ដែលមានន័យថា តម្លៃ៨០លានផោនដែល Manchester United បានចំណាយលើ Harry Maguire ក្នុងឆ្នាំ២០១៩ នៅតែជាកំណត់ត្រាខ្សែការពារថ្លៃជាងគេនៅអង់គ្លេស៕