ព្យាករណ៍គូ Watford vs Arsenal

Watford និងត្រូវជួបក្រុម Arsenal នៅកីឡដ្ឋាន Vicarage Road ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យនេះ។ 

ស្ថិតិប្រាំមួយប្រកួត​ Watford​ គឺ DLLWLD
Watford ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ បន្ទាប់ពីស្មើ ០-០ ទល់នឹង Manchester Unitedកាលពីប្រកួតមុន។ 

ស្ថិតិប្រាំមួយប្រកួត  Arsenal គឺ​ DLDWWW
មុននឹងArsenalឈានដល់ការជួបគ្នានេះ ពួកគេបានយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុមWolverhampton Wanderers។  

ក្រឡេកមើលការប្រកួតមុនៗរវាង Watford និង Arsenal៖
•  Watford មិនបានយកឈ្នះក្រុម Arsenal ក្នុងការប្រកួតលីកចំនួន៦ លើកមកហើយក្នុងការជួបគ្នារបស់ពួកគេ។ 
•  Watford មិនបានឈ្នះក្នុងផ្ទះ ក្នុងការប្រកួតលីកចំនួន ៧ លើកកន្លងមក ធ្វើឱ្យអ្នកគាំទ្រកំពុងតែមានភាពស្ងប់ស្ងាត់។
ក្នុងការជួបគ្នានេះ Arsenal នៅតែបន្តប្រវត្តិមិនដែលចាញ់នៅក្រៅផ្ទះជាមួយ Watford ២ប្រកួតចុងក្រោយក្នុងលីក។

ការសិក្សាពីលទ្ធផល នៃការប្រកួតចុងក្រោយរបស់ពួកគេដែលត្រលប់ទៅថ្ងៃទី១១ខែមីនាឆ្នាំ២០២២ បង្ហាញថា ការប្រកួតទាំងនោះពិតជាធ្វើឱ្យ Watford ឈឺចាប់ខ្លាំងណាស់។ ពួកគេ​មិន​បាន​ឱកាសក្នុង​ការ​ឈ្នះ​ណា​មួយ​ឡើយ ខណៈ​ដែល Arsenal បានទទួលជ័យជំនះរហូតដល់ទៅ ៨៣ភាគរយ នៃ​ការ​ប្រកួត​ទាំង​នោះ​។

សំរាប់ការទស្សន៍ទាយ
Watford ទំនងជាអាចនឹងបង្កើតឱកាសគ្រប់គ្រាន់ដើម្បីឆ្លងអឱ្យផុតក្រុម Arsenal ប៉ុន្តែគ្រាប់បាល់មួយគ្រាប់ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីចៀសវាងពីការចាញ់នោះទេ។

ដូច្នេះហើយ យើងអាចទស្សន៍ទាយថាក្រុមទាំងពីរនឹងទទួលបានលទ្ធផល ១-២ ដោយ Arsenal ជាអ្នកឈ្នះនៅពេលការប្រកួតត្រូវបានបញ្ចប់។  
តោះ​ចាំ​មើល​ថា​ តើ​វា​នឹង​ទៅជាយ៉ាង​ណា៕

ព័ត៌មានទាក់ទង

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

លោក Ten Hag ទៅមើលបាល់នៅលីគហូឡង់លើកដំបូង ចាប់តាំងពីបាត់បង់ការងារនៅ Man Utd​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

Haaland, Mbappe, Salah ល្បី​​សាហាវ​តែ​មើល​ប្រាក់​ខែ​ចាញ់​ម្នាក់​​នេះ​ទៅវិញ​​

ព្យាករណ៍គូ Bournemouth vs Manchester City​

ព្យាករណ៍គូ Bournemouth vs Manchester City​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង