Marcelo មិនប្រយ័ត្ន​ធ្វើឱ្យកីឡាករម្នាក់ភ្លាត់ជង្គង់​ ហើយមិនអាចប្រកួតរយៈ​ពេល​មួយ​ឆ្នាំ

Marcelo ដែលអតីតតារាឆ្នើមរបស់​ Real Madrid បានដើរចេញពីទីលានប្រកួតទាំងស្រក់ទឹកភ្នែក បន្ទាប់ពីបានធ្វើឱ្យគូប្រកួតរបស់គាត់ម្នាក់របួសជើងយ៉ាងធ្ងន់ធ្ងរ អំឡុងពេលការប្រកួត Copa Libertadores កាលពីថ្ងៃអង្គារ។

Marcelo ដែលបច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប Fluminense  ប្រទេស​ប្រេស៊ីល​ ​ខណៈ​ដែល​គាត់កំពុង​​ព្យាយាម​អូស​បាល់កាត់​គូ​ប្រកួត​ ដោយអចេតនាគាត់ក៏​បាន​បោះ​ជើងជាន់លើជើង​របស់គូប្រកួតម្នាក់ បណ្តាល់ឱ្យភ្លាត់ជង្គង់​យ៉ាងធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះ នឹងធ្វើឱ្យខ្សែការពាររបស់ Argentinos Juniors កីឡាករ Luciano Sanchez បានភ្លាត់ជង្គង់ឆ្វេងរបស់គាត់ដោយសារតែ​ ​Marcelo បានឈរនៅលើជើងរបស់គាត់ ហើយ​ Sanchez អាចនឹងអវត្តមានពីការប្រកួតរហូតដល់មួយឆ្នាំ។

ភ្លាមៗនោះ​ Marcelo ត្រូវបានផ្តល់នូវជូនកាតក្រហម​ ហើយបានចាកចេញពីទីលានទាំងទឹកភ្នែក៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង