Sadio Mane បានបញ្ចប់ការផ្ទេរពី Bayern Munich ទៅកាន់ក្រុម Al Nassr របស់ Saudi Pro League ដែលគាត់នឹងទទួលបានប្រាក់ ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍ ដូច្នេះក្នុងមួយឆ្នាំគាត់នឹងទទួលបានទឹកប្រាក់ច្រើនជាង៣៤លានផោន។
Mane បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ មានន័យថា គាត់អាចរកប្រាក់ចំណូលសរុបប្រហែល ១៣៦លានផោន ប្រសិនបើគាត់យល់ព្រមលើកិច្ចព្រមព្រៀងនេះ។
Mane ចូលរួមជាមួយ Bayern កាលពីរដូវក្តៅមុន ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ បន្ទាប់ពីការផ្ទេរពី Liverpool ក្នុងតម្លៃ៣៥លានផោន។
មូលហេតុដែល Mane សម្រេចចិត្តប្តូរទៅ Saudi Pro League គឺដោយសារតែគាត់បានបាត់បង់ប្រជាប្រិយភាព និងត្រូវបានដកចេញពីជម្រើស១១នាក់ បន្ទាប់ពីបានដាល់មិត្តរួមក្រុម Leroy Sane ក្រោយពេលប្រកួតចាញ់ Manchester City នៅ Champions League កាលពីខែមេសា៕