កំពូលកីឡាករបាល់ទាត់៤រូប​ ដែលតែតបាល់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

សមត្ថភាពក្នុងការស៊ុតបាល់បញ្ចូលទីដោយប្រើក្បាលរបស់កីឡាករ គឺជាអាវុធដ៏សំខាន់របស់ខ្សែប្រយុទ្ធ។ Admin នឹងរៀបរាប់ពី​ឈ្មោះកីឡាករ៤រូប ដែលតែតបាល់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ​ ដែលក្នុងនោះមាន​ :

4. Pele´- តែតបញ្ចូលទី​ ១២៤​ គ្រាប់
Pele' ស៊ុតបញ្ចូលទីច្រើនជាង១០០០គ្រាប់ក្នុងអាជីពបាល់ទាត់របស់គាត់ អំឡុងពេលលេងឱ្យក្រុមចំនួន៣​ ដែលក្នុងនោះ១២៤គ្រាប់ គឺជាការតែតបញ្ចូលទី។

3. C. Santilana -​ តែតបញ្ចូលទី​ ១២៥​ គ្រាប់
C. Santillana ត្រូវបានគេចងចាំដោយសារតែគាត់បានចំណាយពេល១៧រដូវកាលជាមួយ Real Madrid ដែលគាត់បានឈ្នះពាន LaLiga ៩ដង​ និងឈ្នះ Champions League ២ដង។​ ក្នុងចំនួនគ្រាប់បាល់​២៥៣គ្រាប់ ក្នុងអាជីពរបស់គាត់ មាន១២៥គ្រាប់ជាការតែតបញ្ចូលទី។

2. Gerd Muller - តែតបញ្ចូលទី​ ១៤៤​គ្រាប់
ក្នុងអាជីពរបស់ Gerd Muller គាត់បានស៊ុតបញ្ចូលទីច្រើនជាង១០០០គ្រាប់ ដែលក្នុងនោះគាត់បានតែតបញ្ចូលទី១៤៤គ្រាប់។

1. Cristiano Ronaldo - តែតបញ្ចូលទី ១៤៥គ្រាប់
Cristiano Ronaldo ឈរ​នៅ​កំពូល​តារាង​ដែលជាកីឡាករ​​ស៊ុត​បញ្ចូល​ទី​ដោយការតែតច្រើនជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ Ronaldo តែតបញ្ចូលទីសរុប ១៤៥​ គ្រាប់ក្នុងអាជីព ហើយដោយសារតែគាត់នៅតែកំពុងបន្តលេងនៅឡើយ​ ចំនួន​ ១៤៥គ្រាប់នេះ​​ ទំនងជានឹងកើនឡើងបន្តទៀត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង