Al Hilal បានដាក់សំណើរក្នុងតម្លៃ ១៤០លានអឺរ៉ូ (១២០.៣លានផោន) ទៅកាន់ Napoli សម្រាប់ខ្សែប្រយុទ្ធ Victor Osimhen ជាមួយនឹងថ្លៃពលកម្ម១លានផោនក្នុងមួយសប្តាហ៍។
មានការយល់ឃើញថា Napoli រំពឹងចង់បានតម្លៃច្រើនជាង១៥០លានអឺរ៉ូ (១២៨.៨ លានផោន) ដើម្បីពិចារណាលក់កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A កាលពីរដូវកាលមុន ព្រមទាំងបានជួយក្លឹបឱ្យឈ្នះពានក្នុងលីគផងដែរ។
ប្រធានរបស់ក្លឹបបាននិយាយថា ពួកគេសុខចិត្តពិចារណាលើសំណើរ ដោយមិនអាចបដិសេធបានទេ នៅពេលដែលការពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួយកីឡាករត្រូវជាប់គាំង។
កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានស៊ុតបញ្ចូលទី២៦គ្រាប់ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ខណៈដែលបានជួយឱ្យ Napoli លើកពានជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ៕