គ្រូបង្វឹក Miami លោក Martino មិនទាន់សម្រេចចិត្តថា នឹងដាក់ Messi​ និង Busquets ឱ្យចូលប្រកួតនៅឡើយទេ

Lionel Messi និង Sergio Busquets ប្រហែលជាមិនចាប់ផ្តើមការប្រកួតដំបូងនៅថ្ងៃសុក្រទេ ប៉ុន្តែពួកគេទំនងជានឹងបានចូលលេងក្នុងការប្រកួត Leagues Cup របស់ Inter Miami  និង Cruz Azul នេះបើយោងតាមគ្រូបង្វឹក Tata Martino ដែលបានប្រាប់ ESPN Fútbol 12​ របស់អាហ្សង់ទីនកាលពីថ្ងៃពុធ។

ទាំង Messi និង Busquets បានបញ្ចប់វគ្គហ្វឹកហាត់ដំបូងរបស់ពួកគេជាមួយក្លឹប MLS កាលពីថ្ងៃអង្គារ ប៉ុន្តែថ្ងៃពុធគឺជាលើកទីមួយហើយដែលលោក Martino បាននិយាយជាផ្លូវការ ទាក់ទងនឹងកាយសម្បទារបស់ពួកគេ សម្រាប់ការប្រកួតជាមួយ Cruz Azul ដែលជាក្លឹបមួយដែលមានការប្រកួតប្រជែងខ្លាំងក្នុង Liga MX ។

កាលពីបីថ្ងៃមុន Messi ដែលជាម្ចាស់ជើងឯក World Cup និងកីឡាករដែលឈ្នះពាន Ballon d'Or ប្រាំពីរសម័យបានចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ​ ដែលក្លឹបត្រូវផ្តល់ប្រាក់ឈ្នួលឱ្យគាត់ចន្លោះពី៥០ទៅ៦០លានដុល្លារក្នុងមួយឆ្នាំ។

លោក​ Martino បាននិយាយថា ទោះបីជាគេគ្រប់គ្នាអបអរសាទរសម្រាប់វត្តមានរបស់ Messi ប៉ុន្តែគាត់គិតថាប្រធានក្រុមអាហ្សង់ទីនមិនលេងនៅ Miami ដោយងាយស្រួលនោះទេ ហើយគាត់ក៏នៅតែជាគូប្រជែងដ៏កាចសាហាវមួយរូបផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង