Manchester City យល់ព្រមលក់ Riyad Mahrez​ ទៅឱ្យ Al-Ahli ក្នុងតម្លៃ​ ៣០លានផោន

Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃ៣០លានផោន ពីក្លឹប Al-Ahli របស់ Saudi Pro League សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរី Riyad Mahrez ។

កីឡាករ​វ័យ៣២ឆ្នាំ ​ត្រូវ​បាន​អនុញ្ញាត​មិន​ឱ្យ​ធ្វើ​ដំណើរ​ចូលរួមការប្រកួតមិត្តភាព​មុន​បើករដូវ​កាល​ជាមួយ City ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូងឡើយ​។ 

ដោយ​ត្រូវ​បាន​យល់​ព្រម​​ បន្ទាប់ពីទទួល​បាន​ការ​ដេញ​ថ្លៃ​មួយ​ដែល​ ​Man City ​ចង់បាន នៃតម្លៃ​ខ្លួន​របស់​ Mahrez បើទោះបីជាកីឡាកររូបនេះ នៅ​សល់​កុងត្រា​ពីរ​ឆ្នាំ​ទៀតក៏ដោយ។

Man City បានចំណាយ៦០លានផោន សម្រាប់ Mahrez ក្នុងឆ្នាំ២០១៨ ហើយគាត់បានស៊ុតបញ្ចូលទី១៥គ្រាប់ ក្នុង៤៧ប្រកួត នៅក្នុងរដូវកាលដែលក្លឹបបានឈ្នះពានបី៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង