កីឡាករ Andriy Yarmolenko ខកខាន​ជំនួប​របស់ West Ham ជាមួយ Liverpool ចំ​ពេល​មាន​វិបត្តិ​អ៊ុ​យក្រែន

កីឡាករ​អន្តរជាតិ​អ៊ុ​យក្រែន អេន​ឌ្រី យ៉ាម៉ូ​លេន​កូ (Andriy Yarmolenko) នឹង​ខកខាន​ការប្រកួត Premier League របស់ West Ham នៅ​ទឹកដី Liverpool នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ខ្សែប្រយុទ្ធ​រូបនេះ​ ត្រូវបាន​ផ្តល់​ពេល​សម្រាក​កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​រុស្ស៊ី​បាន​លុកលុយ​ប្រទេស​កំណើត​របស់​ខ្លួន ហើយ​មិន​បាន​ត្រៀម​ខ្លួន​ក្នុង​ការវិល​ទៅកាន់​ទីលាន​វិញ​ នៅ​ចុង​សប្តាហ៍​នេះ​ទេ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត អ្នក​ចាត់ការ​ទូទៅ​លោក ដេវីត ម៉​យ បាន​និយាយថា “​រូបគេ​បាន​ហ្វឹកហាត់ ប៉ុន្តែ​គេ​នឹង​មិន​ធ្វើ​ដំណើរ​ទៅ Liverpool ជាមួយ​យើង​ទេ​”​។​

“​ខ្ញុំ​គិតថា​គាត់​មិនទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​ទេ ហើយ​យើង​ចង់​ផ្តល់​ឱ្យ​គាត់​នូវ​រាល់​ឱកាស​ ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​អាចធ្វើ​បាន​សម្រាប់​គ្រួសារ​ និង​ប្រទេស​របស់​គាត់​។ ខ្ញុំ​គិតថា​ គាត់​មាន​អារម្មណ៍​ស្រពេចស្រពិល​បន្តិច​ជាមួយ​នឹង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​”​៕

ប្រភព៖ Daily Mail

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង