Marcus Rashford បន្តកុងត្រាថ្មី​ជាមួយ​ Manchester United​ រហូតដល់ឆ្នាំ២០២៨

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford បានចុះកិច្ចសន្យាថ្មីដើម្បីបន្តលេងនៅ Manchester United រហូតដល់ឆ្នាំ២០២៨ ដែលមានតម្លៃ ៣២៥,០០០ផោន ក្នុងមួយសប្តាហ៍។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានចំណាយពេលមួយរយៈ ដើម្បីចចារជាមួយ United ដោយសារតែកិច្ចសន្យាចាស់របស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៤។

Rashford រីករាយនឹងការលេងក្រោមការដឹកនាំរបស់លោក​ Erik ten Hag កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៣០គ្រាប់ក្នុង៥៦ប្រកួត។

ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៦ ក្នុងការប្រកួតជាមួយ Midtjylland Rashford បានស៊ុតបញ្ចូលទី១២៣គ្រាប់ ក្នុង៣៥៩ប្រកួត សម្រាប់ក្លឹបដែលគាត់លេងឱ្យតាំងពីកុមារភាព៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង