Inter Milan សង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀង ដើម្បីនាំយក Romelu Lukaku​ ពី Chelsea

Inter Milan មានបំណងនាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មកក្លឹបជាថ្មីម្តងទៀតនៅរដូវក្តៅនេះ។

Lukaku វ័យ៣០ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុន ក្នុងការខ្ចីជើងរបស់ Inter ពី Chelsea ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានស៊ុតបញ្ចូលទី១៤គ្រាប់ជួយឱ្យ Inter បញ្ចប់ដោយឈរលេខ៣​នៅ Serie A និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។

Chelsea ត្រូវបានរំពឹងថា ចង់បាន៤០លានផោន សម្រាប់ Lukaku ដោយ Inter កំពុងតែសម្លឹងរក៥០លានផោនពី United សម្រាប់អ្នកចាំទី Onana ដែល Old Trafford​ គិតថាដូចជាថ្លៃពេក។

Chelsea ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ នៅ​សប្តាហ៍​ក្រោយ​ដែរ បើ​ទោះ​ជា​មិន​មានព័ត៌មានច្បាស់លាស់​ថា Lukaku នឹង​ស្ថិត​ក្នុង​ក្រុម​ដែលធ្វើ​ដំណើរ​របស់លោក Mauricio Pochettino ឬ​យ៉ាង​ណានោះទេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង