Granit Xhaka ចាកចេញពី Arsenal ប្តូរទៅកាន់ Bayer Leverkusen

Bayer Leverkusen បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិស្វីស Granit Xhaka ពី Arsenal ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ នេះបើយោងតាមក្លិបនៅ Bundesliga បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា ក្លឹបនៅអាល្លឺម៉ង់បានចំណាយប្រាក់២៥លានអឺរ៉ូ (២៧.២ លានដុល្លារ) សម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះ។ 

Xhaka នឹងត្រលប់ទៅលីគកំពូលរបស់អាឡឺម៉ង់វិញ បន្ទាប់ពីធ្លាប់បានចំណាយពេល៤ឆ្នាំជាមួយ Borussia Monchengladbach មុនពេលប្តូរមក Arsenal ក្នុងឆ្នាំ២០១៦។

Xhaka ចូលរួមជាមួយ Leverkusen ក្រោមការដឹកនាំរបស់លោក​ Xabi Alonso បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយ Arsenal ដែលក្នុងនោះ គាត់បានបង្ហាញខ្លួន២៩៧ប្រកួតដោយស៊ុតបាន២៣គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុម២៩ដង​ និងបានជួយឱ្យក្លឹបឈ្នះពាន FA Cup ចំនួន២ដង៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង