លោក Al-Khelaifi បាននិយាយថា Kylian Mbappé ត្រូវតែចុះកុងត្រាថ្មី

ខ្សែប្រយុទ្ធក្លឹប Paris Saint-Germain កីឡាករ Kylian Mbappé ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាថ្មី ប្រសិនបើគាត់ចង់បន្តនៅជាមួយក្លឹប ព្រោះថា ក្លឹបជើងឯកបារាំងនឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយនោះទេ នេះបើតាមប្រធានក្លឹបលោក Nasser Al-Khelaifi បាននិយាយកាលពីថ្ងៃពុធ។

Mbappé បានផ្ញើលិខិតទៅ PSG កាលពីខែមុនដោយបញ្ជាក់ថា គាត់គ្មានចេតនា ដើម្បីបន្តកុងត្រារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ឡើយ។

Al-Khelaifi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការតែងតាំងលោក​ Luis Enrique អ្នកចាត់ការថ្មីរបស់ក្លឹបថា "ជំហររបស់ខ្ញុំគឺច្បាស់ណាស់។ ខ្ញុំមិនចង់និយាយឡើងវិញរាល់ពេលទេ ប្រសិនបើ Kylian ចង់នៅបន្ត យើងចង់ឱ្យគាត់នៅ។ ប៉ុន្តែគាត់ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាថ្មី។"

"គាត់បាននិយាយថា Kylian នឹងមិនចាកចេញដោយឥតគិតថ្លៃនោះទេ។ ប្រសិនបើគាត់ផ្លាស់ប្តូរគំនិតរបស់គាត់នៅថ្ងៃនេះ វាមិនមែនជាកំហុសរបស់ខ្ញុំទេ។ យើងមិនចង់បាត់បង់កីឡាករល្អបំផុតនៅក្នុងពិភពលោកដោយឥតគិតថ្លៃនោះទេ វាច្បាស់ណាស់៕"

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង