Tottenham ឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើស្លាប Manor Solomon ពី Shakhtar Donetsk

Tottenham បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ដើម្បីចុះហត្ថលេខាលើកីឡាករ Manor Solomon។

Manor Solomon វ័យ ២៣ឆ្នាំ​រូបនេះ​ នឹង​ត្រូវ​ធ្វើការពិនិត្យ​សុខភាព​នៅ​សប្តាហ៍​នេះ ​មុន​ពេល​ត្រូវចុះ​កុងត្រា​ជាមួយ​ Spurs។

ខ្សែបម្រើស្លាបរូបនេះ បានលេងនៅ Fulham កាលពីរដូវកាលមុន ដោយគាត់បានស៊ុតបញ្ចូលទីបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន២៤ដង ហើយលោក Marco Silva មានបំណងចង់រក្សារូបគាត់ឱ្យនៅបន្តទៀត។

គាត់បានចូលរួមជាមួយ Fulham ក្នុងលក្ខខណ្ឌខ្ចីជើងពី Shakhtar Donetsk បន្ទាប់ពីការអនុវត្តច្បាប់របស់ FIFA ដែលអនុញ្ញាតឱ្យកីឡាករដែលលេងនៅអ៊ុយក្រែន អាចព្យួរកិច្ចសន្យារបស់ពួកគេបាន។

ច្បាប់នេះអនុវត្តចំពោះតែកីឡាករណា ដែលមិនមែនជាសញ្ជាតិអ៊ុយក្រែន ត្រូវបានណែនាំដោយ FIFA បន្ទាប់ពីការលុកលុយដោយរុស្ស៊ី៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង