Arsenal ចង់​ដាក់​លក់កីឡាករវ័យ​២៣​ឆ្នាំ​ Nuno Tavares នៅ​រដូវ​ក្ដៅ​នេះ

ក្លឹបកាំភ្លើងធំ Arsenal ចង់បានប្រាក់ពីការលក់កីឡាករវ័យ២៣ឆ្នាំ Nuno Tavares នៅរដូវក្តៅនេះ ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការមកដល់របស់គាត់មកកាន់ទឹកដីភាគខាងជើងទីក្រុងឡុងដ៍។

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានប្តូរមកពី Benfica ក្នុងតម្លៃខ្លួន៧លានផោនក្នុងឆ្នាំ២០២១ ប៉ុន្តែបានជួបនឹងការលំបាកក្នុងរដូវកាលដំបូងនៅ Premier League។

ថ្វីត្បិតតែមានពេលដ៏ភ្លឺស្វាងក៏ដោយ ក៏គាត់ត្រូវបានផ្លាស់ប្តូរពីរដងមុនពេលចូលដល់វគ្គចាប់ផ្តើម ហើយបានបង្ហាញពីកំហុសឆ្គងអំឡុងពេលប្រកួត ដែលធ្វើឱ្យប៉ះពាល់ដល់ទេពកោសល្យរបស់គាត់។

ការមកដល់របស់កីឡាករ​ Oleksandr Zinchenko កាលពីរដូវក្តៅមុន​ បានធ្វើឱ្យគាត់កាន់តែឃ្លាតឆ្ងាយបន្ថែមទៀត ហើយគាត់ត្រូវបានបញ្ជូនក្នុងលក្ខខណ្ឌខ្ចីជើងទៅឱ្យ Olympique Marseilles៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង