Arsenal ចំណាយ៦៧.៥លានផោនដើម្បីយក Kai Havertz ពី Chelsea

Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ក្នុងកិច្ចព្រមព្រៀងដែល ESPN បានរាយការណ៍កាលពីសប្តាហ៍មុនក្នុងតម្លៃរហូតដល់ ៦៧.៥ លានផោន (៨៥.៤ លានដុល្លារ) ។

កីឡាករអន្តរជាតិអាឡឺម៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែង ជាមួយក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ហើយនឹងក្លាយជាកីឡាករដំបូងរបស់ Arsenal សម្រាប់ទីផ្សារដោះដូរកីឡាករ។

Havertz ជួបផលពិបាកជាច្រើននៅ Chelsea ដែលជារឿយៗ ពិបាកក្នុងការបង្ហាងពីសមត្ថភាព ដើម្បីយកឈ្នះការប្រកួត​ ដែលគាត់បានបង្ហាញនៅ Bayer Leverkusen មុនពេលផ្លាស់ទៅមកកាន់ក្លឹបនៅ Premier League ក្នុងតម្លៃដំបូង៦២លានផោន (៧៨.៤ លានដុល្លារ) ក្នុងឆ្នាំ២០២០។

ចំណុចល្អបំផុតសម្រាប់អាជីពនៅ Chelsea របស់ Havertz ដែលមិនអាចប្រកែកបាន គឺគ្រាប់បាល់ជ័យជម្នះរបស់គាត់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១ ដែលបានយកឈ្នះលើ Manchester City ដែលជួយឱ្យក្លឹបបានលើកពាន European Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង