Luka Modric បន្ត​កុងត្រា​ថ្មី​រយៈមួយ​ឆ្នាំ​ជាមួយ Real Madrid

Luka Modric បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ ដែល​នឹង​ធ្វើឱ្យ​គាត់លេង​នៅ​ Real Madrid រហូត​ដល់​ខែ​មិថុនា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិរបស់ក្រូអាត វ័យ៣៧ឆ្នាំ​ បានចូលរួមជាមួយ Madrid ក្នុងឆ្នាំ២០១២ និងបានឈ្នះពានរង្វាន់ចំនួន២៣ ក្នុងរយៈពេល១១ឆ្នាំ នៅក្នុងកីឡដ្ឋាន Bernabeu ។

Modric បានបង្ហាញខ្លួន៣៣ប្រកួតនៅ LaLiga និង​១០ប្រកួតនៅ​ Champions League កាលពីរដូវកាលមុន គាត់បានចូលលេងការប្រកួតទាំង៦លើករបស់ Madrid ក្នុងវគ្គចាញ់ធ្លាក់​ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រោយពីប្តូរពី​ Tottenham ក្នុងឆ្នាំ២០១២ Modric បានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ Madrid ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានដើរតួរយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ Champions League ចំនួន៥លើក នៅក្នុងឆ្នាំ ២០១៤, ២០១៦, ២០១៧, ២០១៨ និង ២០២២៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង