Man City កំណត់គោលដៅ​ Gvardiol ប្រសិនបើ Laporte ចាកចេញពីក្លឹប

ខ្សែការពារកណ្តាល RB Leipzig កីឡាករ Josko Gvardiol គឺជាគោលដៅសម្រាប់ Manchester City ប្រសិនបើ Aymeric Laporte ចាកចេញនៅរដូវក្តៅនេះ ប្រភពបានប្រាប់មក ESPN​ ។ 

Gvardiol ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​អាច​មក​ជំនួស​តំណែង Laporte ដែល​ជាកីឡាករត្រូវបានអនុញ្ញាតឱ្យ​ចាក​ចេញ​ពី​កីឡដ្ឋាន Etihad។

RB Leipzig អាចនឹងស្នើសុំថ្លៃផ្ទេរខ្ពស់រហូតដល់១០០លានអឺរ៉ូ (១០៨.៩ លានដុល្លារ) ដោយសារតែ Gvardiol វ័យ២១ឆ្នាំទើបតែបានចុះកិច្ចសន្យាថ្មីកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៧។ 

Laporte មានកិច្ចសន្យានៅ Etihad រហូតដល់ឆ្នាំ២០២៥​ ហើយ Man City នឹងស្នើសុំតម្លៃដ៏សាកសម្ភមួយ មុនពេលកីឡាកររូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង