Ilkay Gundogan នឹងប្តូរទៅលេងនៅ Barcelona ពី Manchester City ដោយឥតគិតថ្លៃ

Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ​Manchester City ដើម្បីចុះហត្ថលេខាលើកីឡាករ Ilkay Gundogan ដោយឥតគិតថ្លៃ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ នៅថ្ងៃទី៣០ ខែមិថុនា នេះបើយោងតាមប្រភពដែលបានបញ្ជាក់ប្រាប់ ESPN ។

Gundogan វ័យ៣២ឆ្នាំ បានយល់ព្រមលើកិច្ចសន្យាដែលមានរយៈពេល២ឆ្នាំ ជាមួយ Barca ជាមួយនឹងជម្រើសសម្រាប់ឆ្នាំទី៣​ ដោយបដិសេធបន្តការស្នាក់នៅរយៈពេល ៧រដូវកាលរបស់គាត់ជាមួយ​ City ក៏ដូចជាសំណើពី​ Arsenal និងក្លឹបនៅអារ៉ាប៊ីសាអូឌីតផងដែរ។ 

បញ្ហាហិរញ្ញវត្ថុរបស់ Barcelona ធ្វើឱ្យពួកគេបានស្វែងរកទីផ្សារកីឡាករដែលឥតគិតថ្លៃ ហើយនៅក្នុងខែមីនា ESPN បានទម្លាយថា Barca បានកំពុងពិភាក្សាជាមួយកីឡាករអន្តរជាតិរបស់អាល្លឺម៉ង់រូបនេះ។

Andreas Christensen និង Franck Kessie ទាំងពីរបានផ្លាស់ប្តូរមកដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន ហើយខ្សែការពារ Inigo Martinez ក៏គ្រោងនឹងចូលរួមជាមួយ Barca ផងដែរបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Athletic Club ផុតកំណត់ក្នុងខែនេះផងដែរ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង