ប្រធានក្រុមរបស់ Portugal កីឡាករ Cristiano Ronaldo រកបានគ្រាប់បាល់ជ័យជម្នះនៅនាទីចុងក្រោយ ខណៈដែលគាត់បានក្លាយជាកីឡាករបុរសដំបូងគេ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិចំនួន២០០ដង ក្នុងការប្រកួតជម្រុះ Euro 2024 យកឈ្នះលើ Iceland ។
Ronaldo បានបំបែកកំណត់ត្រាទី១៩៦ដងរបស់កីឡាករ Kuwait គឺកីឡាករ Bader Al-Mutawa ក្នុងខែមីនា ហើយក៏ទទួលបានវិញ្ញាបនបត្របត្រ័ពី Guinness World Records មុនពេលការប្រកួតចាប់ផ្តើម។
Ronaldo ស្ថិតក្នុងឆ្នាំទី២០របស់គាត់ ក្នុងការលេងឱ្យជម្រើសជាតិ Portugal ដោយបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០០៣ ហើយនៅតែជាកីឡាករធម្មតាក្នុងក្រុម ទោះបីជាចាកចេញពីទ្វីបអឺរ៉ុប ទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយការប្រកួត World Cup ក៏ដោយ។
គ្រាប់បាល់ទីប្រាំរបស់គាត់ក្នុងការប្រកួតជម្រុះ Euro 2024 បានជួយឱ្យ Portugal ឈ្នះបួនដងពីការប្រកួតចំនួនបួន៕