Kylian Mbappe បាននិយាយថា គាត់សាកសមនឹងក្លាយជាបេក្ខជនម្នាក់ក្នុងការឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០២៣។
បន្ទាប់ពីបានស៊ុតបញ្ចូលទីយកជ័យជម្នះសម្រាប់France ១-០ លើ Greece កាលពីថ្ងៃចន្ទ Mbappe បានក្លាយជាអ្នកស៊ុតបញ្ចូលទីរបស់បារាំងដ៏ល្អបំផុត ក្នុងរយៈពេលមួយរដូវកាលដែលសរុប៥៤គ្រាប់សម្រាប់ក្លឹប និងប្រទេស ដែលច្រើនជាងកីឡាករ Just Fontaine ក្នុងឆ្នាំ១៩៥៧-៥៨។
Mbappe វ័យ២៥ឆ្នាំបានជួយ Paris Saint-Germain រក្សាតំណែងជើងឯក Ligue 1 ក្នុងឆ្នាំនេះ ហើយក៏ធ្វើបានល្អខ្លាំងដែលនៅ World Cup តាមរយៈការឈ្នះស្បែកជើងមាស និងស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមឈ្នះពាន Argentina ។
ខ្សែប្រយុទ្ធរបស់ PSG រូបនេះ នឹងត្រូវប្រកួតប្រជែងជាមួយ Lionel Messi និង Erling Haaland សម្រាប់រង្វាន់នៅឆ្នាំនេះ៕