ប្រភពបានប្រាប់ ESPN ថា Al Ittihad បានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកខ្សែប្រយុទ្ធ Son Heung-Min របស់ Tottenham Hotspur ជាមួយនឹងការដាក់តម្លៃប្រហាក់ប្រហែល៦០លានអឺរ៉ូ (៦៥លានដុល្លារ) បូកនឹងប្រាក់រង្វាន់បន្ថែម។
ក្លឹបកំពូលៗមកពីប្រទេសអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍លើតារា Premier League មួយចំនួននៅរដូវក្តៅនេះ ហើយ Son បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេថ្មីៗនេះ ដែលត្រូវឈានដល់ការផ្លាស់ប្តូរ។
ប្រភពបាននិយាយថា Son ត្រូវបានស្នើនូវកិច្ចសន្យាដែលមានរយៈពេល៤ឆ្នាំ ដែលមានតម្លៃ៣០លានអឺរ៉ូ ក្នុងមួយរដូវកាល។
មានការលើកឡើងខ្លះថា នៅ Saudi Pro League ដែលកីឡាករវ័យ៣០ឆ្នាំ អាចត្រូវបានគេល្បួងឱ្យចូលរួមជាមួយ Al Ittihad ដែលជាក្លឹបស្ថិតក្នុងដំណាក់កាល នៃការចុះកិច្ចសន្យាលើខ្សែបម្រើ N'Golo Kante របស់ Chelsea និងបានចុះហត្ថលេខាលើអតីតកីឡាករ Karim Benzema របស់ Real Madrid រួចទៅហើយ៕